ខ្យល់កន្ត្រាក់ បោកបក់ ពេលភ្លៀងខ្លាំងបណ្ដាលឲ្យខូចខាត របើកដំបូលផ្ទះ ចំនួន ០៦ខ្នងនៅ ស្រុក កំពង់ស្វាយ

(កំពង់ធំ) ផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង នៅឃុំដំរីស្លាប់និងឃុំនីពេជ្រ ស្រុកកំបង់ស្វាយបានទទួលរងការខូចខាត របើកដំបូល ដោយសារខ្យល់ កន្ត្រាក់ បោកបក់ខណៈមានភ្លៀងផ្គរខ្លាំង។

តាមប្រភពពីមន្ត្រីសាលាស្រុកកំពង់ស្វាយបានអោយដឹងថាហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២១ វេលាម៉ោង២,៤៥នាទីយប់នៅឃុំដំរីស្លាប់និងឃុំនីពេជ្រ ស្រុកកំពង់ស្វាយ។

អាជ្ញាធរបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន6ខ្នងរងកាខូចខាតក្នុងនោះគឺនៅ- ឃុំដំរីស្លាប់ ១ -ផ្ទះឈ្មោះថុល សាវឿនភេនៅភូមិកប់ថ្លុក របើកដំបូលខូចខាតទាំងស្រុង ២ -ផ្ទះឈ្មោះខេង ឡៅ នៅភូមិកប់ថ្លុក របើកដំបូលនិងបែកខូចខាតអស់ប្រូស៊ីម៉ងតិ៍មួយចំនួន ។ ៣-ផ្ទះឈ្មោះហ៊ី ចាន់ ភូមិដំរីស្លាប់ផ្ទះប្រកស័ង្កសី របើកដំបូលខូចខាតអស់ចំនួន09សន្លឹក។
4 -ឈ្មោះសម្បត្តិ លន រស់នៅភូមិវល្លិ៍យាវខូចខាតផ្ទះ របើកដំបូលស័ង្កសីចំនួន ៨ សន្លឹក។

ដោយឡែកនៅឃុំនីពេជ ក៏ខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ ១ ឈ្មោះ ញ៉េប របើកក្បឿងដំបូលផ្ទះអស់ ១១០ សន្លឹក២ ឈ្មោះ នឿន ផល របើកក្បឿងដំបូលផ្ទះអស់១០០សន្លឹក។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More