គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (ចំការចេក)លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី

ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (ចំការចេក)លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើកបររថយន្តក្រឡាប់ដោយខ្លួនឯង(ទិសដៅពីត្បូងទៅជើង) រថយន្តបង្កម៉ាក កាមម៉ារីហើម ពណ៌ស ពាក់ផ្លាកលេខ ភ.ព ២B-៦២៨៣ បើកបរដោយឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន(ខេម៉ាហតញូ) មានស្រុកកំណើត ភូមិ ព្រៃបាស្រី ឃុំជីកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ មានទីលំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាលចុកទ្រូង)។

អ្នករួមដំណើរចំនួន០៣នាក់ដូចមានរាយឈ្មោះខាងក្រោម៖
១.ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន(ខេម៉ាហតញូ)មានទីលំនៅ ភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២.ឈ្មោះ ណុប រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញូ)។ មានទីលំនៅ ភូមិគរ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសស្រាល ឈឺចង្កេះ)។
៣.ឈ្មោះ ទឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន( ស្មាក់ជាតិ ញូ) មានទីលំនៅភូមិ ត្រពាំងឈូក សង្កាត់កំបូល រាជធានីភ្នំពេញ (រងរបួស
ស្រាល ពកក្បាលផ្នែកខាងក្រោយ)។
មូលហេតុ បណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍នេះគឺ រថយន្តដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង។
សូមបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនអ្នកបើកបររថយន្ត ដែលមានអត្តសញ្ញាណ ឈ្មោះម៉ន មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន(ខេម៉ាហតញូ)មានទីលំនៅបច្ចុប្បន្ននៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក ខេត្តតាកែវ។
ចំណែកសពជនរងគ្រោះ ជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពលំផាត់។ ចំណែកវត្ថុតាងនិងជនសង្ស័យ០១នាក់ រួមនិងរថយន្តចំនួន០១គ្រឿងបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីស្រាវជ្រាវនិងសាកសួរតាមនីតិវិធី ៕(អត្ថបទនិងរូបភាពដោយ យ៉ើ ម៉ូស្លីម)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More