អន្ទិតទើបនឹង​សឹកបាន១ថ្ងៃ ជូន​មិត្តភក្តិ​ស្រី ដែលរៀន​នៅសាកលវិទ្យា​ជាមួយគ្នា​ ទៅទទួលសញ្ញាបត្រ​ ស្រាប់តែ ជួប​គ្រោះអកុសល​ ត្រូវ​រថយន្ត​ធុនធំ​ កៀរ​ខ្ទាត​ក្រោម​កង់​ រថយន្តបណ្ដាលឱ្យស្លា..ប់​បាត់បង់អាយុជីវិត ទាំងពីរនាក់​..

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី​២៩ មេសា ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ​៣​ នៅមុខ​រោងចក្រ​ផលិត​ស៊ីម៉ង់​ចក្រីទីង ក្នុងស្រុកឈូកខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធុនធំ បណ្ដាលឱ្យមនុស្សប្រុសស្រីពីរនាក់ដែលជាគូសង្សារនឹងគ្នាស្លា ប់បាត់បង់អាយុជីវិត ។​

ជនរងគ្រោះទី១ឈ្មោះ ទី មុន្នី ភេទប្រុស​ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទើបនឹងសឹកបានមួយថ្ងៃ ទី២ឈ្មោះ សល្យ ស្រីនាថ អាយុ​២១​ឆ្នាំ មានទីលំនៅភូមិធ្នង់ សង្កាត់រកាក្រៅ ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ ។​

យោងតាមប្រភពបានឱ្យដឹងថា នៅមុនពេលកើត​ហេតុ ជនរង​គ្រោះ​ ទី មុន្នី បានបបួល​មិត្តភក្ដិ​ស្រី ដែលរៀន​នៅសាកលវិទ្យាល័យ​ជាមួយគ្នា ទៅទទួលសញ្ញាបត្រ នៅខេត្តកំពត តែមិនទាន់​បានដល់គោល​ដៅ​ផង ក៏​ត្រូវ​រថយន្តធុនធំមួយ​គ្រឿង​កៀរ ចូល​ក្រោម​កង់រ​ថ​យន្ត​បណ្ដា​ល​ឱ្យ​ស្លា..​ប់​ទាំងពីរ​អ្នកយ៉ាងអាណោចអាធម្ម តែម្ដង ៕​

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More