កាណូតចំនួន០៤គ្រឿង ជិះប្រព្រឹត្តបទល្មើសនេសាទ និង ឧបករណ៍«ឆក់ត្រី»ខុសច្បាប់ចំនួន០៤ឈុត ត្រូវបានសមត្ថកិច្ចរឹបអូស

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ២៣ មេសា ឆ្នំា២០២៤នេះ កាណូតចំនួន០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើសនេសាទ និង ឧបករណ៍«ឆក់ត្រី»ខុសច្បាប់ចំនួន០៤ឈុត ត្រូវបានសមត្ថកិច្ចរឹបអូសបានពីក្រុមនេសាទខុសច្បាប់ ខណៈក្រុមជនល្មើសកំពុងនាំគ្នាប្រព្រឹត្តបទល្មើសនេសាទមួយក្នុង នៅតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ តែក្រុមជនល្មើសបានរត៉គេចខ្លួនអស់គ្មានសល់។
ប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ៖ កាណូតដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើសចំនួន០៤គ្រឿង ឧបករណ៍សម្រាប់«ឆក់ត្រី» ចំនួន០៦ឈុត ក្នុងនោះមាន «អាំងវិចទ័រចំនួន០៦គ្រឿង អាគុយកម្លាំង៤០អំពែរចំនួន០៦គ្រាប់ និង ដងឈើឬដងឫស្សីសម្រាប់ឆក់ត្រីចំនួន០៦គួ» និង ត្រីប្រហែល៣០គីឡូក្រាម។
កម្លាំងសមត្ថកិច្ចនេះ បានជិះកាណូតចេញល្បាតស្វែងរកបទល្មើសនេសាទ ហើយបានប្រទះឃើញជនល្មើសមួយក្រុម ដែលកំពុងនាំគ្នាជិះកាណូត«ឆក់ត្រី» នៅចំណុចនេះ ។ នៅពេលពួកគេក្រឡេកឃើញសមត្ថកិច្ច ពួកគេក៏ទម្លាក់ចោលឧបករណ៍ឆក់ត្រី និង ចុះរត់ចោលកាណូតរៀងៗខ្លួនតែម្ដង។ សូមរំលឹកថា សព្វថ្ងៃបទល្មើសនេសាទស្ទើរគ្រប់បែបយ៉ាង កំពុងកើតមានពាសពេញតំបន់ទន្លេសាប ជាពិសេសនៅក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ នេះតែម្ដង។ ប៉ុន្តែបទល្មើសនេសាទដែលក្រុមជនល្មើសកំពុងកើនឡើងច្រើនជាងគេ គឺ ក្រុមជនល្មើសប្រើប្រាស់ ឧបករណ៍ «បណរ៉ាវ ឬ របាំងស្បៃមង ដែលជនល្មើសដាក់ពង្រាយមួយខ្សែៗរាប់ពាន់ម៉ែត្រ ដើម្បីចាប់ត្រី និងប្រើប្រាស់ឧបករណ៍ឆក់» ដែលកំពុងកើតមានស្ទើរគ្រប់ទីកន្លែង។
បង្រ្កាប និង រឹបអូសបាននូវឧបករណ៍ល្មើសច្បាប់ទាំងនេះជាបន្តបន្ទាប់ យកទៅដុតកម្ទេចចោល តែងតាំងពីដើមមកកម្លាំងចម្រុះនេះ ហាក់ដូចជាមិនធ្លាប់បានចាប់ជនល្មើសណាម្នាក់ដាក់គុកនៅឡើយទេរហូតមកដល់ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More