ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្មចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន

កំពង់ធំ៖ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្មចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ក្រោយប្រព្រឹត្តកាលពីវេលាម៉ោង៤៖០០ ទាបភ្លឺថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ នៅភូមិពុកយុក សង្កាត់ស្រយ៉ូវក្រុង ស្ទឹងសែនខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះឈ្មោះឌុក រតនា ភេទស្រី នៅភូមិពុកយុក សង្កាត់ស្រយ៉ូវក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវជនសង្ស័យលួចទូរស័ព្ទដៃចំនួន០៣គ្រឿង, ខ្សែកផ្លាទីន១ខ្សែ, ចិញ្ចៀនផ្លាទីន១វង់ និងលុយ ២០ ម៉ឺនរៀល ។

ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ភ្លាមនោះសមត្ថកិច្ចធ្វើការស្រាវជ្រាវហើយឈានទៅកំណត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ក្រូច បេ ភេទប្រុស អាយុ២៨ ឆ្នាំ ដោយ មុខសញ្ញាខាងលើកំពុងលក់ខ្សែក និង ចិញ្ចៀននៅផ្សារកំពង់ធំ សមត្ថកិច្ចយើងនៅទីនោះឃាត់ខ្លួន
ភ្លាមៗតែម្ដង និងដកហូតបានវត្ថុតាងរួមមាន:ខ្សែកមួយខ្សែនឹងចិញ្ចៀនមួយវង់ ទូរសព្ទដៃមួយគ្រឿងម៉ាកអូប៉ូ ពណ៌ទឹកប៊ិច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ក្រូ បេបានសារភាពថា ខ្លួនពិតជាបានចូលលួចខ្សែកនិងចិញ្ចៀនព្រមទាំងទូរសព្ទដៃរបស់ជនរងគ្រោះឈ្មោះ ប្រាកដមែន។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More