បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ឆបោក រថយន្ត ( ដោយ៖អ៊ួងសុផាត)

កំពង់ឆ្នាំង៖ បុរសម្នាក់ជាជនសង្ស័យពាក់ព័ន្ធករណីឆបោករថយន្តត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នៅចំណុចយានដ្ឋាន L.S ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលពាក់ព័ន្ធករណីឆបោករថយន្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ ដោយមានការអនុញ្ញាតចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះ យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ដូរ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ ខ្លួន ឈ្មោះ ផែន សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងចាប់យករួមមាន៖រថយន្ដចំនួន ០១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង2B.7007 ពណ៌ទឹកប្រាក់,ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ បានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More