សមត្ថកិច្ចឆែកឆេរផ្ទះលក់ម៉ូតូមួយកន្លែងរកឃើញរកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសជាច្រើន

កំពង់ធំ៖ សមត្ថកិច្ចឆែកឆេរផ្ទះលក់ម៉ូតូមួយកន្លែងរកឃើញរកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសជាច្រើន ។

មុនពេលឈានដល់ការចុះឆែកឆេរដល់ទីតាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចទទួលម៉ូតូ ០២ គ្រឿង ពីប្រជាពលរដ្ឋដែលទិញពីឈ្មោះ យ៉ាយ សារ៉េត ។ ប្រជាពលរដ្ឋមានឈ្មោះ ទឹម តៃ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិទូកពីរ ឃុំគគីរធំ ស្រុកបារាយណ៍ បានយកម៉ូតូ ១ គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1IJ.9106 និងឈ្មោះ កែវ ញ៉ ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិទូកពីរ ឃុំគគីរធំ បានយកម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ សេរី ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1GP.2063 ។

ក្រោយមកសមត្ថកិច្ចចុះឆែកឆេរផ្ទះ យ៉ាយ សារ៉េត ដកហូតវត្ថុតាងមាន៖ ១.ក្បាំងម៉ូតូ ចំនួន៤គូ, ២.ផ្លាកលេខម៉ូតូចំនួន ៥, ៣.កញ្ចក់ម៉ូតូចំនួន ១៩, ៤.សោកុងតាក់ម៉ូតូចំនួន ៤,៥.កូនសោមាត់ចំនួន៨, ៦.កូនសោចិញ្ជៀន ចំនួន៤, ៧.សោច្នៃរាងអក្សរT១, ៨.ដង្កាប់ ចំនួន ២, ៩.ទូរវិស ១ និងឯកសារពាក់ព័ន្ធ មួយចំនួន។

បច្ចប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកទិញម៉ូតូ ពីឈ្មោះ យ៉ាយ សារ៉េត បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More