អំណោយរបស់សប្បុរសជន និងអង្គការ ត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនដល់ ក្រុងស្រុកចំនួន ០២ និងមន្ទីរសុខាភិបាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អំណោយរបស់សប្បុរសជន និងអង្គការ ត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនដល់ ក្រុងស្រុកចំនួន ០២ និងមន្ទីរសុខាភិបាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកំពង់ឆ្នាំង សប្បុរសជន និងអង្គការក្នុងស្រុក។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន រួមនិងអង្គការតុកកែញញឹមកម្ពុជា ដែលបានផ្តល់អំណោយដល់រដ្ឋបាលខេត្តដើម្បីចាត់ចែង បែងចែកជួយដល់ប្រជាពលរដ្ឋ និងមន្ទីរសុខាភិបាល ក្នុងអំឡុងពេលដែលមានភូមិសាស្រ្តមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បានបិទខ្ទប់និង រងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលបានផ្តល់ជូននាពេលនេះបានមកពីសប្បុរសជនផ្តល់តាមរយៈលោក ឈឹម សារុន នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមាន៖ អង្ករចំនួន ០៥តោន ដោយបែងចែកទៅស្រុកទឹកផុសចំនួន ០២តោន និងក្រុងកំពង់ឆ្នាំង ចំនួន ០៣តោន។ ដោយឡែកអង្គការតុកកែញញឹមកកម្ពុជា បានផ្តល់ គ្រែបត់ចំនួន ២៥តាមរយៈរដ្ឋបាលខេត្ត ផ្តល់ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More