លោក សំ លាងទ្រី អំពាវនាវអោយប្រជាពលរដ្ឋ រុះរើសំណង់អនាធិបតេយ្យ ចេញពីចញ្ចើមផ្លូវដោយខ្លួនឯង ជៀសវាងប្រើវិធានការច្បាប់

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី03ខែមិនា ឆ្នាំ2024 លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តព្រះវិហារ បានដឹកនាំក្រុមចម្រុះចុះពិនិត្យនឹងវាស់វែងដីចំណីផ្លូវដើម្បីឈូសឆាយពង្រីកចំណីផ្លូវអោយបានធំទូលាយ លោក សំ លាងទ្រី បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង
អស់រស់នៅអមសង្ខាងផ្លូវជាតិលេខ62 ចាប់ពីរង្វង់មូលព្រះនរាយណ៍ដល់ចុងភូមិហ្មសែតសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មូលហេតុក្រុមជំនាញនៃមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តព្រះវិហារ កំពង់ធ្វើការឈូសឆាយពង្រីកចិញ្ចើមផ្លូវ ដើម្បីកែលំអរសោភណ្ឌ័ភាពផ្លូវអោយសក្តិសមជាខេត្តទេសចរណ៍ ការថ្លែងបែបនេះនៅក្នុងឱកាសដែលលោកប្រធានចុះត្រួតពិនិត្យមើលសកម្មភាពការឈូសឆាយពង្រីកផ្លូវបន្ថែមនឹងអនាគត់ខាងមុខត្រៀមធ្វើផ្លូវភ្លោះផងដែរ ។

លោក សំ លាងទ្រី បានអោយដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម ប៉េង ពោធនា រដ្ឋមន្ត្រីក្រសួងសាធារណះការនឹងដឹកជញ្ជូន នឹងយោងតាមការណែនាំចង្អុរបង្ហាញ របស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញធ្វើការកែលំអរចញ្ជើមផ្លូវអោយបានធំទូលាយរៀបចំកែលំអរសួនច្បានៅចំណុចបុស្សបុករូបសំណាកលោកតាឌីនឹងរៀបចំលាបថ្នាំបង្គោលសុវត្ថិភាពអោយបានស្អាត ដើម្បីត្រៀមអបអរទទួលទេវតាឆ្នាំថ្មីនាពេលខាងមុខ លោក សំ លាងទ្រី បានបន្តអោយដឹងទៀតថា ខ្ញុំសូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋយើងថាសំណង់ដែលបានសង់រំលោកភចំណីផ្លូវរបស់បងប្អូនសូមមេតារុះរើចេញពីចិញ្ជើមផ្លួវដោយខ្លួនឯង។​

ព្រោះពេលនេះគ្រឿងចក្រ កំពង់ធ្វើការឈូសឆាហើយបើបងប្អូនមិនរុះរើចេញទេក្រុមការងារជំនាញចាត់វិធានការរុះរើហើយខូចខាតទ្រព្យសម្បតិ្តរបស់បងប្អូនមិនទទួលខុសត្រូវលើយ សូមស្តាប់ប្រសាសន៍លោក សំ លាងទ្រី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More