រវល់នាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករាក្បែរស្ថានីយ៍ទឹកស្អាតស្រាប់តែគេតេប្រាប់ថាផ្ទះបងភ្លើងឆេះពេលមកដល់ផ្ទះវិញបានត្រឹមតែអង្គុយយំពីនាក់ប្ដីប្រពន្ធ

កំពង់ធំ ៖អគ្គីភ័យបានលេបត្របាក់យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យផ្ទះមួយខ្នងឆេះក្លាយជាផេះ..សង្ស័យផ្ទុះសេខ្សែរ…ហេតុការណ៍គួរឲ្យសោកស្តាយនេះបានកើតឡើង នៅវេលា៦និង៣០នាទីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិ ឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ….ជនរងដែលជាម្ចាស់ផ្ទះ ឈ្មោះ ជួន.ធាងអាយុ៤១ឆ្នាំប្រពន្ធឈ្មោះគាត ស៊ីណាអាយុ៣៨ឆ្នាំកូននៅក្នុងបន្ទប់គ្រួសារចំនួន៤នាក់ប្រុស១ស្រី៣…លោក គាត ធាងត្រូវជាម្ចាស់ផ្ទះបានឲ្យដឹងថា:មុនពេលកើតហេតុលោកបាននាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករាម្តុំទឹកស្អាតដោយចាក់សោផ្ទះចោល..កំពុងតែហូបអីបានមួយសន្ទុះក្រោយមកស្រាប់មានគេទូរស័ព្ទមកថាភ្លើងកំពុងតែឆេះផ្ទះបង..ពេលលោកដល់ផ្ទះ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ..ហើយឃើញអ្នកភូមិមកជួយយ៉ាងច្រើនកុះករដែរតែដោយសារអំណាចនៃអណ្តាតភ្លើងឆេះខ្លាំងពេកមិនអាចជួយពន្លត់ឈ្នះក៏ឆេះក្លាយជាផេះផង់តែម្តង..ចំណែករូបលោកបានត្រឹមតែអង្គុយយំទាំងប្តីទាំងប្រពន្ធ សម្ភា:រ:ទ្រព្យសប្បត្តិដែលភ្លើឆេះអស់រួមមាន;;ឆេះផ្ទះ១ខ្នង ស្មើរ6×9 ដំបូលប្រក់សង្កសីជញ្ជាំងក្តា.លុយដូល្លា១៧០០ដូល្លា លុយខ្មែរ២លានរៀល.ស្រូវ១ជង្រុកស្មើរ២តោន.ទា១ទ្រុង ម៉ូតូ១គ្រឿង កង់៣គ្រឿង គ្រឿងសង្ហារឹមមួយចំនួនធំនិងសម្ភារ:ជាច្រើនទៀត..ជាចុងក្រោយជនរងដោយសារភ្លើងឆេះផ្ទះបានអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧប្បត្ថមទៅដល់ពួកគាត់តាមសទ្ធាព្រោះពេលនេះពួកគាត់អស់រលីងហើយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More