សកម្មភាពរបស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ប្រចាំថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

I. លោក ជិន ស៊ីថា នាយខណ្ឌជលផល លោកស្រី វេង សុំ អនុប្រធានការិ.រដ្ឋបាល បុគ្គលិក និងលោកស្រី ផន សុខរ៉ែន មន្រ្តីខណ្ឌជលផល ចូលរួមសិកាសាលាស្ដីពីការរៀបចំ និងបញ្ចូលទិន្នន័យលក្ខខណ្ឌការងារ កំណត់ត្រានិងវាយតម្លៃវគ្គបណ្ដុះបណ្ដាល និងការវាយតម្លៃផ្អែកលើសមិទ្ធកម្មក្នុងប្រព័ន្ធHRMIS រៀបចំដោយរដ្ឋបាលជលផល គាំទ្រកម្មវិធីដោយគម្រោង(CAPFISH-Capture) នៅខេត្តកំពង់ចាម

II. ការងារការិ.ផលិតកម្ម និងបសុព្យាបាលខេត្ត
១- លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិ.ផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក សុីវ ឈឿន ប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំបញ្ចប់គម្រោង បង្កើនឱកាសការងារនៅជនបទដើម្បីស្តារសេដ្ឋកិច្ចប្រជាជនដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ-19 នៅសណ្ឋាគារ ហ៊ីម៉ាវីរី ភ្នំពេញ
២- លោក ខៀវ កានិត មន្ត្រីការិយាល័យ បន្តចុះធ្វើការចាក់វ៉ាក់សាំងសារទឹក និងអុតក្ដាមដល់សត្វក្របីរបស់ប្រជាកសិករក្នុងកម្មវិធីក្របីយកទឹកដោះនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ
៣- លោក ជួប ណារិទ្ធ មន្ត្រីការិយាល័យ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយមន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វស្រុកតាំងគោក បន្តការចុះចាក់វ៉ាក់សាំងអុតក្ដាមគោក្របីបាន៥០ក្បាលគោនៅភូមិត្រពាំង
ច្រនាង ឃុំជ្រលង ស្រុកតាំងគោក
៤- លោក ស្វាយ យស មន្ត្រីការិយាល័យ បានសហការជាមួយពេទ្យសត្វភូមិ ពិនិត្យស្ថានភាពជម្ងឺសត្វ.នៅភូមិតាំងក្រសៅ.ក្របីព្រៃ ឃុំងន ។

III. . ការងារការិ.កសិឧស្សាហកម្ម
– លោក ប៉ោ គឹមហួត អនុប្រធានការិ.កសិឧស្សាហកម្ម និងលោក ស្វាយ សឿន អនុប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម ចូលរួមប្រជុំជាមួយអង្គការចន្ទីបៃតង ក្រុមហ៊ុនTop Planning និងសហគមន៍កសិកម្ម ចំនួនបី(សាលាវិស័យ ភ្នំសន្ទុក និងក្រយា) ស្តីពីការប្រមូលទិញស្វាយចន្ទី និងការហាលសម្ងួត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

IV. ការងារខណ្ឌរដ្ឋបាលជលផល
១. – លោក ប៉ែន សាវ៉េង នាយរងផ្នែកជលផលផាត់សណ្ដាយ និងលោក ប៉ៅ ម៉េង ហុង មន្ត្រី ខណ្ឌ សហការជាមួយអង្គការ VSO ចុះបេីកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីក្នុងបែនិងអន្ទង់ ដល់កសិករនៅភូមិនាងសាវ និងភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ
២. – កញ្ញា ហួង ដាលីយ៉ា និងលោក ឡែម ភីរម្យ មន្រ្តីខណ្ឌជលផល ចូលរួមប្រជុំស្តីពីការពិគ្រោះយោបល់ និងរៀបចំប្រកាសរបស់សហគមន៍ស្រះជម្រកត្រី រៀបចំដោយរដ្ឋបាលជលផល នៅខេត្ត កំពត ។

V. ការងារខណ្ឌរដ្ឋបាលព្រៃឈើ
១- មន្ដ្រីគម្រោងរេដបូក រួមជាមួយសង្កាត់ព្រៃឈើក្រយា សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់
អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ។
២- លោក ខោ សុចិត្រ នាយសង្កាត់ព្រៃឈើកំពង់ស្វាយ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ស្វាយអាណត្តិទី៣ ក្រោមអធិបតីភាពលោក ឌិត សាខន ប្រធានក្រុមប្រឹក្សាស្រុក
៣- លោក សៅ វ៉ាន្នី នាយផ្នែកព្រៃឈើសណ្តាន់ និងលោក កា ពិសិដ្ឋ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានចូលរួមជាមួយលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះធ្វើបច្ចុប្បន្នភាពសំណុំរឿងនៅតំបន់ច្រកតោល និង ត្រពាំត្រឡាច ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

VI. លោក កែវ សុឃឿន មន្រ្តីសង្កាត់ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) និងលោក ហ៊ាង ប៊ុនធឿន នាយសង្កាត់ព្រៃឈើបារាយណ៍ បានចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៥៤ របស់ក្រុមប្រឹក្សាស្រុកតាំងគោក អាណត្តិទី៣ ឆ្នាំ២០២៣ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More