លោក សុះ មុីឡែន អភិបាលរងស្រុកកែវសីមាដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឈើចំនួន៥០កំណាត់ដែលឈ្មួញកំពុងលាក់ទុក

ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លេខាធិការរដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកដោយលោក សុះ មុីឡែន អភិបាលរងស្រុក បានសហការជាមួយមន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃកែវសីមា ស្នាក់រហ៊ូត បង្រ្កាបឈេីដែលឈ្មួញលាក់ទុកចំនួន ៥០កំណាត់ (មិនទាន់វាស់វែង) ស្តិតនៅចំណុចស្ពានតាលីម ត្រង់លេខនិយាមការ 680825-1360032 នៃភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា។

ប្រជាពលរដ្ឋរស់នៅភូមិស្រែអំបុយ ឃុំស្រែឈូក ស្រុកកែវសីមាបានលើកឡើងថា ករណីខាងលើនេះ មានក្រុមឈ្មួញចូលអាឈើពេញតែព្រៃ ប្រើដោយម៉ាសុីនយន្តគ្រប់ប្រភេទ និងសូមសំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីមេត្តាចាត់វិធានការទៅលើមន្ត្រីជំនាញពាក់ព័ន្ធផងទានបើមិនដូច្នោះទេព្រៃឈើពិតជារលាយហាន់ហោចពុំខានឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។

បច្ចុប្បន្នៈ វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនមន្រ្តីឧទ្យានុរក្សស្នាក់ការរហ៊ូត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More