រឿងរ៉ាវអយុត្តិធម៌កើតឡើងនៅលើ ក្មេងប្រុសដ៏កំសត់ម្នាក់ ខណៈដែលឪពុកចិត្តអប្រិយ បានចុះចោលតាំងពីខ្លួនចាប់កំណើត តែបែរជាមកប្ដឹង ទាំងម្ដាយបង្កើត ជីដូន ឪពុកមា នឹងម្ដាយមីង ទៅតុលាការដើ ម្បីតែចង់បានដីមួយអំពកតែប៉ុ ណ្ណោះ !

នាយុគ្គសម័យដ៏ទំនើបបច្ចុប្បន្ន ពិតជាមាននៅរឿងរ៉ាវកើតឡើងយ៉ាងច្រើនដែលកើតឡើងនៅក្នុងសង្គមយើងនេះ រឿងរ៉ាវខ្លះបង្កឲ្យសង្គមមានភាពវឹកវរ បង្ករភាពចលាចល់ទៅដល់សង្គម ហើយក៏នៅមានរឿងរ៉ាវដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត ដែលទទួលរងភាពអយុត្តិធម៌ ពីសំណាក់គូភាគី ដែលមានលុយមានអំណាច ! មានក្រុមប្រភេទមនុស្សជាច្រើន ដើម្បីតែមហិច្ឆតា និងសេចក្តីសុខផ្ទាល់ខ្លួន ហ៊ានប្រព្រឹត្តនូវអំពើអាក្រក់ ដែលសង្គមមិនអាចទទួលយកបាន បើទោះបីអំពើអាក្រក់ទាំងនោះធ្លាក់ទៅដល់ មនុស្សជាទីស្រឡាញ់របស់ខ្លួនយ៉ាងណាក៏ដោយ។

ជាក់ស្ដែងជីដូននឹង ក្មេងប្រុសដ៏កំសត់ម្នាក់ បានលើកដៃអង្វរ ទៅដល់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជាពិសេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នីរដ្ឋមន្ត្រីនៃកម្ពុជា មេត្តារកយុត្តិធម៌ មកដល់ខ្លួន ខណៈដែលឈ្មោះ ឆែម ម៉ៅ ត្រូវជាឪពុកបង្កើត ដែលចាកចោលគ្មានដំណឹង គ្មានការទទួលខុសត្រូវសូម្បីតែបន្តិច តាំងពីចាប់កំណើតមកនោះ បានមកប្ដឹង ម្ដាយបង្កើត ជីដូនបង្កើត ឪពុកមា ប្ឣូនថ្លៃពីនាក់ទៀតទៅតុលាការ ! តាំងពីសាលាដំបូងខេត្ត រហូតទៅដល់សាលាឧទ្ធរណ៍ថែមទៀត គឺដើម្បី ទាមទារយកដី  មួយអំពកតែប៉ុណ្ណោះ ? និងលើកដៃទទូចអង្វរ ក៌ ទៅដល់ឪពុកបង្កើតរបស់ខ្លួន ថាឈប់ប្ដឹងត៌ទៅទៀតទៅ និងទាមទារដីមួយចំណែក ទុកជាមរតកទៅអនាគត!

ក្រោយពីស្ដាប់ក្មេងប្រុសដ៏កំសត់ នេះរួចមក មហាជនគ្រប់ទិសទី មានក្តីសោកសង្រែងយ៉ាងខ្លាំង

បើតាមការបញ្ជាក់លោកស្រី          ត្រូវជាម្ដាយរបស់ក្មេងប្រុស ឈ្មោះ ប៊ែលម៉ៅសំណាង មកកាន់អង្គភាពសារព័ត៌មានយើងថា ខ្លួនបានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ ហ្នឹងបុរសដែលជា ដើមបណ្ដឹង ឈ្មោះឆែបម៉ៅ កាលពីថ្ងៃទី30ខែ3ឆ្នាំ 2008។    ក្រោយរៀបការខ្លួន និងស្វាមី បានទិញផ្ទះនៅភ្នំពេញពីល្វែងនឹងឡាទំនើបលុចស់ីុស300បានបីខែក៌ទៅទិញដីភូមិមួយកន្លែង ដែលមានទំហំ ជាង2ហិចតា ដែលស្ថិតនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ខេត្តកំពង់ធំ ដើម្បីទុក្ខជាកេមរតកមិនយូរប៉ុន្មានក៏ប្រសូត្របាន កូនប្រុសម្នាក់ ។ កូនប្រុសកើតមិនបានប៉ុន្មានផង ប្ដីចិត្តអាប្រិយ គ្មានការទទួលខុសត្រូវ ចំពោះកូននិងគ្រួសារ  បានលក់ឡានលក់ផ្ទះឣស់ក៌ចាកចេញចុះចោលបាត់តែម្ដង ក្រោយមកទទួលដំណឹងថា ប្ដីឈ្មោះឆែមម៉ៅនេះ បានមានប្រពន្ធក្រោយបាត់ទៅហើយ។

លោកស្រីបានបញ្ជាក់ទៀតថា ដោយខ្វះលទ្ធភាព ខ្លួនបានលក់ផ្ទះ ដែរខ្លួនបានសាងសង់ក្រោយបែកគ្នាដើម្បីចីញ្ចឹម មើលថែកូន  ហើយបានផ្ញើកូននឹងម្ដាយ ប្អូនប្រុស និងបងបង្កើត ដើម្បីឲ្យជួយចិញ្ចឹមថែរក្សា ដោយខ្លួនបានទៅធ្វើការស៊ីឈ្នួលគេដើម្បីរកប្រាក់ នៅឆ្ងាយ ! អស់រយៈពេលជាង 15 ឆ្នាំ មកនេះខ្លួននិងម្ដាយព្រមទាំងបងនិងប្អូនបង្កើត បានចិញ្ចឹមកូនប្រុស បានយ៉ាងសុខស្រួល ។ តែរឿងរ៉ាវនឹកស្មានមិនដល់ កាលពីគំឡុងឆ្នាំ 2018 កន្លងទៅនេះ បែរជាឈ្មោះឆែម ម៉ៅ ដែលជាអតីតប្ដី និងជាឪពុក ដែលគ្មានការទទួលខុសត្រូវ គ្មានព្រហ្មវិហារធម៌ នោះបានដាក់ពាក្យប្ដឹងម្តាយក្មេក និង ឈ្មោះ   បងថ្លៃប្ឣូនថ្លៃពីឣ្នកទៀត
ទៅតុលាការខេត្តកំពង់ធំ  ពីបទរំលោបលើសេចក្តីទំនុកចិត្ត។
ដើម្បីទាមទារសិទ្ធិកាន់កាប់ដីធ្លីយកទាំងអស់!
តាមរយៈពាក្យបណ្ដឹងរបស់លោក ឆែម ម៉ៅ ទៅតុលាការខេត្តកំពង់ធំ លោកស្រីបញ្ជាក់ថា នេះជារឿងមួយដ៏ហួសចិត្តបំផុត ដែលអតីតស្វាមីរបស់គាត់ បែរជាមកប្ដឹងគាត់ ដែលធ្លាប់ជាប្រពន្ធ មានទាំងកូន និងប្ដឹងទាំងម្ដាយបង្កើត និងបងប្អូនបង្កើត ដើម្បីទាមទារយកសិទ្ធិកាន់កាប់ដីទាំងអស់ តែលោកស្រីនិងមិនយល់ព្រមទេ ព្រោះនេះជាចំណែករួម បើបែងចែកជា ៣ ចំណែកទើបលោកស្រីយល់ព្រម។
ដោយឃើញភាពមិនប្រក្រតី ខាងលើ តុលាការខេត្តកំពង់ធំបាន ចេញដីការតម្កល រឿងទុកឥតចាត់ការ លេខ 199 /2023 និងបានចេញដីការ សម្រេចរក្សាការពារ ។

ក្រោយតុលាការខេត្តកំពង់ធំ ចេញដីកាសម្រេចការពារ នៅលើដីភូមិ ដែលមានទំហំជាង ពីរហិចតានោះ ខ្លួន ព្រមទាំងម្ដាយ ហ្នឹងបងប្រុសប្អូនបង្កើត បានរុសរើផ្ទះចេញពីទីតាំងនោះ ទៅរស់នៅផ្ទះជួលនៅភ្នំពេញរកព្រឹកខ្វះល្ងាច តាមការអនុវត្តនៃការសម្រេចរក្សាការពារ ! តែអ្វីដែលអយុត្តិធម៌នោះ គឺលោកឆែម ម៉ៅ បែរជាចូលទៅកាន់កាប់ ដីភូមិ នោះទៅវិញ មិនថែមទាំងប៉ុណ្ណោះ លោកឆែមម៉ៅ បានកាត់បំផ្លាញ ដំណាំផ្សេងៗ ព្រមទាំងធ្វើកិច្ចសន្យាជួលដីនេះ ទៅឲ្យឈ្មោះលោកតាមាសម៉ៅសាបព្រោះស្រូវយ៉ាងរំភើយដោយសេចក្តី លោភលន់ឥតឧបមា។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More