ប្រជាពលរដ្ឋ រស់នៅភូមិច្រករមៀតជាច្រើនគ្រួសារ កំពុងតែជួបការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរ ដោយសារតែផ្លូវក្នុងភូមិរបស់ពួកគាត់ រងការខូចខាតស្ទើរតែទាំងស្រុង

កំពង់ឆ្នាំង៖ ផ្លូវលំមួយខ្សែរ ដែលស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងការខូចខាតស្ទើរទាំងស្រុង ដែលបង្ករឲ្យមានផលលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅមក។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ សូមស្នើរសុំទៅដល់ អាជ្ញារធ ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ មេត្តាចុះមកពិនិត្យ និងជួសជុលផ្លូវលំមួយខ្សែរនេះផង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ របស់ពួកគាត់ ព្រោះថាឲ្យតែមានភ្លៀងធ្លាក់ ឬក៏រដូវវស្សា សូម្បីតែជិះកង់ និងម៉ូតូក៏ពិបាកដែរ។ ជាក់ស្តែងដូចសព្វថ្ងៃភ្លៀងធ្លាក់មិនបានប៉ុន្មានមេផងពួកគាត់ក៏ពិបាកធ្វើដំណើរទៅហើយពិសេសសិស្សានុសិស្សពេលធ្វើដំណើរទៅសិក្សាម្តងៗធ្វើអោយប្រឡាក់សម្លៀកបំពាក់អស់ ចុះទំរាំដល់រដូវភ្លៀងធាក់ជោគជាំទៀតនោះតើពួកគាត់នឹងពិបាកយ៉ាងណាទៀតទៅ ដូចនេះ សូមអាជ្ញារធដែលពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យ ជូនពួកគាត់ផង ព្រោះរដូវវស្សាចូលមកដល់ហើយ។(ដោយជាងកីច្រករមៀត)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More