ឯកឧត្តម ងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់

កំពង់ធំ៖ កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣បញ្ហាទឹកល្អក់នៅតំបន់អូរផ្អាវនិងតំបន់ស្រែព្រីង មន្ទីរជំនាញខេត្ត កំពង់ធំអះអាងថា មិនធ្វើអោយប៉ះពាល់ ដល់សុខភាពពលរដ្ឋទេ  បន្ទាប់ពីឯកឧត្តម ងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង ក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ។

លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផល ពិនិត្យជាក់ស្តែងបញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាងក្រោមល្អក់ខ្លាំង គឺដោយសារមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃខណៈដែលក្រុមហ៊ុនជីកប្រឡាយក្រវ៉ាត់សម្រាប់ស្តុកយកទឹក ប្រើប្រាស់នៅរដូវប្រាំងហើយជីកមិនទាន់រួចរាល់ បានបង្កអោយ ដីដែលជីកថ្មីហូរ នាំទៅតាមទឹក ចូលក្នុងអូរផ្នែកទំនាបនោះ ល្អក់ដោយមានលំអងដីនៅជាមួយផង។

លោកបានបញ្ជាក់ទៀតថា បញ្ហាទឹកខាងលើនេះ មិនមានធាតុណាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹក ក្នុងតំបន់នោះទេ ហើយបច្ចុប្បន្ន ទឹកចាប់ផ្តើមថ្លា ឡើងវិញហើយ ចំពោះអាចម៍ដី ដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទៀតដែរ។

បើទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលរខេត្តកំពង់ធំ នៅតែបន្តតាមដាន និងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។

គួរបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ធំបានចុះពិនិត្យស្ថានភាពទឹកនេះដោយកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អក់ខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមី ហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែ មាសនៅតំបន់ភ្នំជី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More