ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហ៊ុន សុខា អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពេញអង្គ ស្ដីអំពីការពង្រឹងក្បាលម៉ាសុីដឹកនាំយុវជនស្រុក សាខាយុវជនគណបក្សឃុំ យុវជនគណបក្សឃុំ ភូមិ សាលាវិទ្យាល័យ និងលើកទិសដៅបន្ត


កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហ៊ុន សុខា អនុប្រធានយុវជនគណបក្សខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយយុវជន ស្រុកឈូក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពេញអង្គ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក យុវជនគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សឃុំ ភូមិ ប្រធានចំណុះសាខាយុវជនឃុំ ប្រធានយុវជនសាលារៀន សរុបប្រមាណ ១១៥នាក់ ស្រី ២៥នាក់ នៅសាខាយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក។

កិច្ចប្រជុំពេញអង្គស្ដីអំពី ការពង្រឹងក្បាលម៉ាសុីដឹកនាំយុវជនស្រុក សាខាយុវជនគណបក្សឃុំ យុវជនគណបក្សឃុំ ភូមិ សាលាវិទ្យាល័យ និងលើកទិសដៅបន្ត យុវជនត្រូវតែ ក្លាហាន ក្នុងការបម្រើការងារក្នុងសង្គម និងគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីរបៀបរាយការណ៍របស់ ក្រុមការងារយុវជនគណបក្សឃុំ ជូនមកក្រុមការងារយុវជនគណ​បក្សស្រុក ដើម្បីរាយការណ៍បន្ត ទៅក្រុមការងារយុវជនគណបក្សខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំបានឆ្លើយតបទៅនឹងសំណូមពរដល់ ប្រធានយុវជនឃុំ និងយុវជនគណបក្សភូមិ ។

ជាចុងបញ្ចប់ ឯកឧត្តម ប្រធានលោកបានជូនថ្លៃសាំងទៅដល់ថ្នាក់ឃុំភូមិចំនួន ៨៣នាក់ ក្នុងម្នាក់១ម៉ឺនរៀល ឧបត្ថម្ភថ្លៃទឹកសុទ្ធចំនួន១១ម៉ឺន​រៀល​ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More