កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅយ៉ាងមមាញឹកពេញមួយសប្តាហ៍នេះ

ខ្ញុំពិតមានមោទនភាពក្នុងការប្រកាសអំពីលទ្ធផលជាផ្លែផ្កាហូរហែរដែលអាស៊ានទើបសម្រេចបាន ព្រមទាំងអបអរសាទរព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងត្បូងដែលបានក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន។

សាមគ្គីភាព និងការរួបរួមរបស់យើងក៏បានជួយអោយអាស៊ានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ។ យោងលើនិន្នាការក្នុងតំបន់នាពេលថ្មីៗនេះ អាស៊ានក៏មានភាពបុរេសកម្មដើម្បីចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់មីស៊ីលផ្លោងនៅឧបទ្វីបកូរ៉េ។

លើសពីនេះទៀត យើងក៏បានអនុម័ត និងកត់សម្គាល់សេចក្តីថ្លែងការណ៍ និងឯកសារផ្សេងៗ ក្នុងស្មារតីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍យើង។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអ្នកពាក់ព័ន្ធទាំងឡាយ សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំព្រឹត្តការណ៍ដ៏រលូននេះ។

ខណៈដែលយើងលាទីក្រុងហ្សាកាតា យើងចាកចេញក្នុងស្មារតីខ្ពស់ដែលសម្រេចបានការងារជាច្រើន។ អាស៊ាននៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំងអស់ ព្រមទាំងតំបន់របស់យើង។ យើងនឹងរួមគ្នាបន្តខិតខំធ្វើជាចំណុចកណ្តាលនៃកំណើន និងវិបុលភាពក្នុងតំបន់។

Presiden Joko Widodo (kanan) bersalaman dengan Menlu Prak Sokhonn Kommasith dalam courtesy call penyelenggaraan Pertemuan Ke-56 Menteri Luar Negeri ASEAN (AMM) di Jakarta, Jumat (14/7/2023). ANTARA FOTO/Hafidz Mubarak A

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More