អង្គការថែរក្សារការពារធម្មជាតិ មានកិត្តិយស សូមជម្រាបជូនដំណឹង

អង្គការថែរក្សារការពារធម្មជាតិ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ មេត្តាជ្រាបថា ៖ដោយមានភាពចាំបាច់ អង្គការ ថែរក្សារការពារធម្មជាតិ បានចាត់បញ្ជូនមន្ត្រី 3 រូបរបស់ស្នាក់ការកណ្ដាល ចុះបំពេញ បេសកកម្មក្នុងខេត្តព្រះវិហារដើម្បីចុះឃ្លាំមើល និងរួមចំណែកថែរក្សាទប់ស្កាត់រាល់ហានិភ័យផ្សេងៗ ចំពោះ ព្រៃឈើ សត្វព្រៃ ជលផល ធនធានធម្មជាតិ និងរាយការណ៍ជូនមន្ត្រីជំនាញពីស្ថានភាពជាក់ស្តែងនៃបទល្មើសក្នុងគោលបំណងរួមចំណែកទប់ស្កាត់អោយបានទាន់ពេលវេលា និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន និងជួយសម្រួល ដោយក្តីអនុគ្រោះបំផុត។
សូមសមត្ថកិច្ច ជំនាញពាក់ព័ន្ធទាំងអស់ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។
អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More