តំណាងរាស្ត្រមណ្ឌលកំពង់ធំបានបន្តណែនាំដល់ក្រុមការងារមូលដ្ឋានត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។


(កំពង់ធំ)៖ឯកឧត្តម ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។
អ្នកតំណាងរាស្ត្រ ជា អឿង ដាក់កំហិតបែបនេះបានធ្វើឡើងក្នុងឱកាសចុះជួបដល់ក្រុមការងារ និងប្រកាសសេចក្តីសម្រេចស្តីពីការការចាត់តាំងនិងការកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារចុះមូលដ្ឋាននៅឃុំសាគ្រាមនិងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋនិងក្រុមការងារនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សកម្មភាពនេះ ធ្វើឡើងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងនោះ ឯកឧត្តម ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានត្រូវពង្រឹងនូវការងារនិងបង្កើននូវធនធានមនុស្សឲ្យតែមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហានិងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយនិងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ
ជាពិសេសដើម្បីពិនិត្យពីវឌ្ឍនភាពនិងការរីកចម្រើននៅក្នុងមូលដ្ឋានខ្លួនផ្ទាល់នីមួយៗនិងដើម្បីចុះធ្វើការស្រាវជ្រាវ ប្រមែប្រមូលនូវបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។ជាពិសេសពីកង្វល់ពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានាតាមរយៈការលើកជាសំណូមពរក៏ដូចកង្វល់និងពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យក្រុមការងារ និងអាជ្ញាធរយើង ជួយដល់ពួកគាត់។
ឯកឧត្តមបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពចូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម ។គ្នានេះត្រូវជំរុញឲ្យបងប្អូនទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More