បញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ធាន កងរាជអាវុធហត្ថ ខេត្តព្រះវិហារ

ព្រះវិហារ; ថ្ងៃពុធ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព,ស,២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្តដាឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ធ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលា សាងសង់អគារសេនាធិការរដ្ធាន កងរាជអវុធហត្តថ្មីខេត្តព្រះវិហារ។ ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣។

យោងតាមរបាយការណ៍ របស់ឯងឧត្តម កង សៅគុណ បានអោយដឹងថា ដោយមានការនែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា នឹងឯកឧត្តម ប្រាក់ សុវណ្ណ អភភិបាលខេត្តព្រះវិហារ អគារទីបញ្ជាការថ្មីកំពង់រៀបចំសាសង់ មានទំហំ១១ម៉ែត្រ គុណ ៥៦ម៉ែត្រ កំពស់៣ជាន់ ប្រើរយះពេលសាងសង់៣៦ខែ ចំណាយថវិការសាសង់ចំនួន ៦៥មុឺន$ មិនទាន់គិតចំណាយលើការបំពាក់សម្ភារៈការិយា
លយ័ទេ ក្នុងនោះឯកឧត្តម សៅ សុខា បានចូលរួមចំ
ណែកចំនួន១០មុឺន$ ។

ឯកឧត្តម កង សៅគុណ បានបន្តអោយដឹងថា អគារទីបញ្ជាការថ្មីនេះសង់លើផ្ទៃដីជាង៣ហិចតា បានធ្វើរបងថ្មពទ្ឋ័ជុំវិញ ក្លោងទ្វា អគារប្រចាំការ អគារទទួលភ្ញៀវ បន្ទប់ទឹក នឹងបង្គន់អនាមយ័ ចាក់សាប ចំណាយថវិការក៍សាងអស់រាប់ពាន់លានរៀលផងដែរ ។

ឯកឧត្តម នាយឧត្តម សេនិយ៍ សៅ សុខា បានថ្លែងការកោតសរសើរនឹងថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារដែលបានខិតខំអនុវត្តន៍បទបញ្ជាបានយ៉ាងល្អប្រសើរក្នុងការបំពេញតួនាទីនឹងភារកិច្ចជូនជាតិមាតុភូមិ ដើម្បីរួមចំណែកជាមួយរាជរដ្ធាភិបាលកម្ពុជា ដែលមានសម្តេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំឆ្នើមរបស់យើងទាំងអស់គ្នា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ រក្សាបាននូវស្ថេរភាព សន្តិសុខ សន្តាប់ធ្នាប់ ។ នឹងបានណែនាំឲ្យអង្គភាព យកចិត្តទុកដាក់ លើការងារកសាងអង្គភាព កន្លែងធ្វើការងារឲ្យបានសមរម្យចាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រហូតដល់មូលដ្ធានកងរាជអាវុធហត្ថក្រុង ស្រុក នឹងស្នាក់ការសន្តិសុខផងដែរ។

ឯកឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា បានថ្លែងរំលឹក
ដល់គ្រប់អង្គភាពអាវុធទាំងអស់ យកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការការពារ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិដូចជា ការកាប់ឈើ ការស្តុកទុក ការដឹកជញ្ជូនឈើដោយខុសច្បាប់ ការកាប់រានដីព្រៃឈើរបស់រដ្ឋយកធ្វើកម្មសិទ្ឋ ការជីករ៉ែមាសដោយខុសច្បាប់ ជាដើម កន្លងមកអាវុធហត្ថបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិដោយខុសច្បាប់ ដោយបានសហការជាមួយមន្ទីរជំនាញនឹងអាជ្ញាធរមូលដ្ឋាន ទទួលបានលទ្ឋផលជោគជយ័ជូនអង្គភាព ក៍ដូចជូនជាតិទាំងមូលផងដែរ ៕(ដោយ៖ទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More